នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមឆ្ពោះទៅកាន់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ឆ្នាំ២០២៥ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក. ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ប្រមាណ ៥០០រូបផងដែរ។ កិច្ចប្រជុំត្រៀមនេះ គណៈកម្មការររៀបចំបានរៀបចំសកម្មភាពកំសាន្តនានា ក្នុងគោលពង្រឹងស្មារតីក្រុម ជាពិសេសបង្កើនភាពស្និទស្នាល និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ប្រកបដោយស្នាមញញឹម និងភាពរីករាយ។ សូមបញ្ជាក់ថា យោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ស.ស.យ.ក. បានកោះប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដែលបានសមាជិកសរុប ៤៨៧ នាក់ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅការងារបន្ត ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។