គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
រសៀលនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គីឆ្នាំ ២០២៥
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

រសៀលនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គីឆ្នាំ ២០២៥

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គីឆ្នាំ ២០២៥ ដើម្បីលើកទឹកចិត្តដល់គ្រប់សមាគមក្នុងប្រទេសកម្ពុជាក្នុងការបំពេញ បេសកកម្ម ផ្សព្វផ្សាយ និងទាក់ទាញ វិនិយោគិន ភ្ញៀវបរទេស ទេសចរ មកពីគ្រប់ទីកន្លែងចូលមកកម្ពុជា រួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចជាតិស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃ រដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យក នូវអាទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលត្រូវបាន ឆ្លុះបញ្ចាំងជាចម្បង នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល។

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្តេជ្ញាចិត្តប្រកបដោយឆន្ទៈឥតងាករេ បន្តអនុវត្តរាល់សកម្មភាពទាំងឡាយ រួមមាន ពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្ត កាន់តែខ្លាំងក្លាពីវិនិយោគិន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបន្តលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យកាន់តែល្បីល្បាញថែមទៀត នៅលើឆាកអន្តរជាតិ ជាពិសេស ចូលរួមជាមួយរាជរដ្ឋាភិបាលសម្រេច ចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សក្តានុពលខ្លាំងក្លារបស់កម្ពុជា គឺមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព លំនឹងម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស កម្លាំងពលកម្មវ័យក្មេង និងសកម្មជាច្រើន មានទីតាំងស្ថិតនៅចំណុចកណ្តាលតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយ ច្រកទីផ្សារដ៏ធំទូលាយ ប្រកបដោយការអភិវឌ្ឍឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទ មានដូចជា ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ស្ពានអាកាស ព្រលានយន្តហោះ ប្រព័ន្ធទូរគមនាគមន៍ អគ្គិសនី ទឹក ដែលផ្តល់ភាពងាយស្រួលសម្រាប់ផលិតកម្ម និង ការដឹកជញ្ជូន ជាពិសេសការគាំទ្រ ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ពី រាជរដ្ឋាភិបាល រួមជាមួយនឹងសក្តានុពលជាច្រើនផ្សេងទៀត៕ ដោយ៖ គង់ សិរីរ័ត្ន



















Previous Post Next Post