គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា

នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីការបញ្ចប់គម្រោង MWS។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរាជទូត អូស្ត្រាលីប្រចាំកម្ពុជា និងគណៈប្រតិភូ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈឯកឧត្តមឯកអគ្គរាជទូត ដែលជានិច្ចកាលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ 








ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អនុវត្តភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំជាផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់ ពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយផ្នែកពាក់ព័ន្ធ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសុំភាគីអូស្រ្តាលីបន្តកិច្ចសហការ ដើម្បីឱ្យការអនុវត្តគម្រោងថ្មីបានប្រព្រឹត្តទៅកាន់តែឆាប់ហ័ស ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តសហការឱ្យកាន់តែស្និទ្ធស្នាលជាមួយភាគីអូស្រ្តាលី ដើម្បីធ្វើការសិក្សា​លើ​គម្រោង​នានា ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអូស្រ្តាលីដោយផ្តោតចម្បងលើសន្តិសុខសុវត្ថិភាពទឹក និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបប្រាប់ភាគីអូស្ត្រាលីអាចធ្វើកិច្ចការបន្តជាមួយឯកឧត្តមរដ្ឋលេខាធិការ អាន ពេជ្រ ហត្ថា ដើម្បីពិភាក្សាអំពីការងារ និងផែនការជាអាទិភាព និងកិច្ចការងារសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារ។ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល​អូស្ត្រាលីក្នុងការបន្តរួមចំណែក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាក៏ដូចជាវិស័យធនធានទឹកឱ្យកាន់តែមានការវិវត្តរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា Justin Whyatt បានប្រគល់នូវសម្ភារ និងរថយន្តមួយចំនួនដែលបាន​ប្រើក្នុងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (កាវ៉ាក់២) និងបានបន្តប្រើរហូតមកក្នុងគម្រោង MWS ជូនដល់ក្រសួងធនធានទឹក និងឧតុនិយម។  

គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី ជាពិសេសជាមួយក្រសួងធនធានទឹក និងឧតុនិយម កន្លងមករាជរដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយឥតសំណងក្នុងការអនុវត្តគម្រោងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (កាវ៉ាក់១ និងកាវ៉ាក់២) ដែលតាមរយ:គម្រោងទាំងពីរនេះ ប្រព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយបានជួយជំរុញឱ្យប្រជាកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់ សម្រាប់វិស័យកសិកម្មក្នុងខេត្តគោលដៅ។ ជាមួយគ្នានេះគម្រោងកាវ៉ាក់មិនត្រឹមតែបានជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចជនបទឱ្យមានការរីកចម្រើនទ្វេដងផងដែរ។

Previous Post Next Post