គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការងារអធិការកិច្ច គឺរួមចំណែកជួយដល់ការអនុវត្តអភិក្រម៤ខាងដើម គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល ក្នុងចំណោមអភិក្រមទាំង ៥របស់រាជរដ្ឋាភិបាលកម្ពុជា
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការងារអធិការកិច្ច គឺរួមចំណែកជួយដល់ការអនុវត្តអភិក្រម៤ខាងដើម គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល ក្នុងចំណោមអភិក្រមទាំង ៥របស់រាជរដ្ឋាភិបាលកម្ពុជា

 
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការងារអធិការកិច្ច គឺរួមចំណែកជួយដល់ការអនុវត្តអភិក្រម៤ខាងដើម គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល ក្នុងចំណោមអភិក្រមទាំង ៥របស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីមានប្រសាសន៍ថា «អភិក្រមទាំង៥ គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល និងវះកាត់ ហើយការងារអធិការកិច្ចនេះគឺជួយអភិក្រម៤ខាងដើម គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល។ ការងារពិនិត្យ ផ្ដល់យោបល់ អាចឱ្យយើងឆ្លុះកញ្ចក់ខ្លួនឯងបាន ព្រោះយើងមិនអាចមើលខ្នងខ្លួនឯងនោះ គឺត្រូវការស្ថាប័នដៃគូដើម្បីជួយប្រាប់រឿងនៅក្រោយខ្នង»។

សម្ដេចធិបតីបន្តថា ការតាមដាន ត្រួតពិនិត្យ គឺជាការធានានូវប្រសិទ្ធភាពការងារ ព្រោះការអនុវត្តតាមផែនការនានាមិនងាយនឹងត្រូវតាមផែនការទាំងស្រុងនោះទេ ដូច្នេះទាមទារឱ្យមានការត្រួតពិនិត្យ តាមដានជាប្រចាំតាមរយៈអធិការកិច្ច សវនកម្ម ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តត្រឹមត្រូវឡើងវិញ ៕

Previous Post Next Post