គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
នារីវ័យកម្មការិនីរោងចក្រម្នាក់ ចាញ់ល្បិចក្រុមទម្លាក់យោង ធ្វេីជាជ្រុះកញ្ចប់មាសលួងលោម ឌុបនាំទៅចែកគ្នាកន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការ និងទូរស័ព្ទ
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នារីវ័យកម្មការិនីរោងចក្រម្នាក់ ចាញ់ល្បិចក្រុមទម្លាក់យោង ធ្វេីជាជ្រុះកញ្ចប់មាសលួងលោម ឌុបនាំទៅចែកគ្នាកន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការ និងទូរស័ព្ទ


ភ្នំពេញ៖  កាលពី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវ៦០ម៉ែត្រថ្មី ខាងត្បូងស្ពានអាកាសផ្លូវល្បឿនលឿននឹងផ្លូវជាតិលេខ៤ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះមានឈ្មោះ ឆែម ស្រីលាស់ អាយុ២៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិទួលមានគុណ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ នារីរងគ្រោះអះអាងថា សម្ភារៈបាត់បង់ មានក្រវិលមាសមួយគូ ៥ហ៊ុន និង ទូរស័ព្ទ ម៉ាកOPPO A53 មួយគ្រឿង ។



មុនពេលកេីតហេតុនាងបានចេញពីបន្ទប់ជួលនៅភូមិអង្គ ឆ្ពោះទៅរោងចក្រ នៅក្បែរផ្សារអង្គ ស្រាប់តែលេចមុខជនសង្ស័យគ្នា៤នាក់ ស្រី២នាក់ ប្រុស២នាក់ ជិះម៉ូតូ២គ្រឿង តាមពីក្រោយ ហើយស្ត្រីសង្ស័យម្នាក់ ហៅឃាត់សាកសួរ រឿងគេជ្រុះកញ្ចប់មាស រួចលួងលោមនាំជិះម៉ូតូ ដោយប្រាប់ថា ទៅលក់ចែកគ្នានៅផ្សារជម្ពូវ័ន។ លុះធ្វើដំណើរមកដល់ចំណុចស្ពានអាកាស ក៏បត់ចូលទៅតាមផ្លូវ៦០ម៉ែត្រថ្មី ដល់កន្លែងស្ងាត់ ខាងក្រោយភូមិអង្គកែវ ឈប់ម៉ូតូ រួចជនសង្ស័យហុចថង់ពណ៌ក្រហម មានច្រកលោហៈពណ៌ក្រហមឲ្យកាន់ ដោះយកក្រវិល យកទូរស័ព្ទដៃ បានហើយ ជនសង្ស័យ នាំគ្នាជិះគេចខ្លួនបាត់អស់ គ្រាន់តែប្រាប់ថា ឲ្យរងចាំ ដោយចាំបាត់ៗ ស្រាយមាត់ថង់មើល ទើបដឹងថាខ្សែកកាឡៃទើបដឹងថាចាញ់បោកគេហើយ ។ នារីរងគ្រោះ ក្រោយពីដឹងខ្លួនថាចាញ់បោកគេហើយ អស់សង្ឃឹម ឈរសម្រក់ទឹកភ្នែក ត្រូវបានពលរដ្ឋឃើញ ជួយឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ចោមចៅទី៣ ឲ្យជួយស្រាវជ្រាវមុខសញ្ញាឆបោកខាងលើ ៕

Previous Post Next Post