គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម សាយ សំអាល់ អញ្ជើញផ្សព្វផ្សាយទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សានិងស្រាវជ្រាវចងក្រង
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម សាយ សំអាល់ អញ្ជើញផ្សព្វផ្សាយទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សានិងស្រាវជ្រាវចងក្រង




ភ្នំពេញ​៖​ ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សានិងស្រាវជ្រាវចងក្រងត្រូវបានផ្សព្វផ្សាយជូនដល់ស្ថាប័នអង្គភាពពាក់ព័ន្ធនានាក្នុងគោលបំណងដើម្បីជម្រាបជូនពីទិន្នន័យលម្អិតនៃការប្រើប្រាស់ដីនៅកម្ពុជា និងប្រមូលនូវធាតុចូលបន្ថែមដើម្បីធ្វើឱ្យទិន្នន័យដែលប្រមូលបានកាន់តែមានភាពត្រឹមត្រូវកាន់តែខ្លាំង និងបម្រើផលប្រយោជន៍ដល់កម្ពុជាក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីរបស់ខ្លួន។

ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងសិក្ខាសាលាមួយដែលបានរៀបចំនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការទី៣ របស់ ព្រឹទ្ធសភានិងរដ្ឋសភា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ។









ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ នេះគឺបានសិក្សាលម្អិតពីផ្ទៃដីទាំងអស់របស់កម្ពុជាដោយចែកចេញជា ២១ ប្រភេទដូចជាផ្ទៃដីដំណាំស្រូវ ដំណាំកៅស៊ូ ដំណាំស្វាយចន្ទី ការបែងចែកប្រភេទព្រៃ និងដីដំណាំផ្សេងៗទៀត។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យនៃការប្រើប្រាស់ដីនេះគឺដើម្បីដឹងឱ្យបានច្បាស់លាស់ពីកម្រិតនៃការប្រើប្រាស់ដីនៅកម្ពុជាដែលនឹងមានសារៈប្រយោជន៍លើការរៀបចំផែនការយុទ្ធសាស្ត្រនានា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសថានឹងផ្តល់ទិន្នន័យស្រាវជ្រាវបាននេះជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីបម្រើជាឧត្តមប្រយោជន៍សម្រាប់សង្គម សេដ្ឋកិច្ច បរិស្ថាន និងវិស័យពាក់ព័ន្ធនានា៕

Previous Post Next Post