គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
៩ថ្ងៃ មន្រ្តីផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៤ពាន់លើក!
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

៩ថ្ងៃ មន្រ្តីផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៤ពាន់លើក!

មរតកគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងដែលត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ បង្កើនការយកចិត្តទុកដាក់បំផុតនោះ ត្រូវបានមន្រ្តី និងអាជ្ញាធរគ្រប់ថ្នាក់យកទៅផ្សព្វផ្សាយយ៉ាងសកម្ម។ ជាក់ស្ដែង ក្នុងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាង ២សែននាក់ បានបន្តចូលរួមឈ្វេងយល់គោលនយោបាយនេះ ក្នុងកម្មវិធីផ្សព្វផ្សាយសរុបជាង៤ពាន់លើកទូទាំងប្រទេស។

លក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន ១.ការផ្ដល់សេវាសាធារណៈ ២.ទប់ស្កាត់បទល្មើសក្នុងសង្គម ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ៦.ការងារអនាម័យនិងបរិស្ថាន ៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងជំងឺរាតត្បាតកាចសាហាវ។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថ្លែងថា សកម្មភាពនៃការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តែងតែបានធ្វើឡើងយ៉ាងសកម្មនៅតាមវេទិកាសាធារណៈ សាលារៀន តាមខ្នងផ្ទះ និងទីសាធារណៈនានា ដែលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ និងជាពិសេសឱ្យពលរដ្ឋចេះចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងដំណើរការអន្តរាគមន៍ឱ្យបានលឿន រហ័ស ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ជូនប្រជាពលរដ្ឋ ស្របតាមគោលការណ៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ


Previous Post Next Post