គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ប្រើប្រាស់អគារអធិការដ្ឋាននគរបាលស្រុកបាភ្នំ
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ប្រើប្រាស់អគារអធិការដ្ឋាននគរបាលស្រុកបាភ្នំ

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនរគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលស្រុកបាភ្នំ ។

អគារដ៏ថ្មីសន្លាងមួយខ្នងនេះ បានកែប្រែមុខមាត់អធិការដ្ឋាននគរបាលស្រុកបាភ្នំ និងបានសម្រួលដល់ការបំពេញការងាររបស់មន្ត្រីនគរបាល ប្រកបដោយផាសុកភាព និងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានផ្ដាំផ្ញើដល់លោកអធិការនគរបាលស្រុកបាភ្នំ ត្រូវត្រួតពិនិត្យ និងដឹកនាំបញ្ជាដល់មន្រ្តីក្រោមឱវាទ ឲ្យមានការចូលរួមសម្អាតជាប្រចាំ ថែរក្សាអគារមួយនេះ អគារផ្សេងៗទៀត និងបរិស្ថានក្នុងបរិវេណអធិការដ្ឋានឲ្យមានភាពល្អប្រសើរ ៕










Previous Post Next Post