គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
បញ្ជូនខ្លួនមេតុងទីន អនឡាញដ៏ល្បីល្បាញមួយរូបគឺឈ្មោះ អឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.comដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បញ្ជូនខ្លួនមេតុងទីន អនឡាញដ៏ល្បីល្បាញមួយរូបគឺឈ្មោះ អឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបាន បញ្ជូនខ្លួនមេតុងទីនអនឡាញដ៏ល្បីល្បាញមួយរូបគឺឈ្មោះ  អឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធីច្បាប់ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក ។

ឃាត់ខ្លួននាង ម៉ូ លីកា គឺសមត្តកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ដែលកំពង់វ័ណ្ឌ.កជាមួយមេតុងទីនដ៏ផូរផង់នោះ ។ ជាការកត់សម្គាល់បានឱ្យឃើញថា អ្នកនាង អឿន ម៉ូលីកា ដែលជាអតីតតារាចម្រៀងមួយរូបបានសម្រាកពីសិល្បៈហើយ ប៉ុន្តែក្រោយមកនាងបានងាកទៅរកស៊ីជាអ្នកលក់ផលិតផលតាមអនឡាញវិញ ។ បន្ទាប់មកទៀតអ្នកនាងបានប្រកាសបើកធ្វើជាមេតុងទីនដ៏ធំមួយតាមអនឡាញតែម្ដង ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។ ដោយសារអ្នកនាងតែងតែបង្ហាញប្រាក់ដុល្លារអាមេរិកទាំងបាច់ៗ រាប់សិបលានដុល្លារនៅលើបណ្ដាញសង្គម ក៏មានអតិថិជនជាច្រើនបានចូលលេងតុងទីនជាមួយនាង ។ បន្ទាប់ពីធ្វើមេតុងទីនដ៏ល្បីល្បាញតាមអនឡាញមិនទាន់បានប៉ុន្មានផងស្រាប់តែក្នុងអំឡុងចុងខែវិច្ឆិកាឆ្នាំ២០២២នេះ អ្នកនាង អឿន ម៉ូលីកា បានប្រកាសក្ស័យធនអស់ប្រាក់ពីខ្លួន ។ អ្នកនាង អឿន ម៉ូលីកា បានរៀបរាប់ថា ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែនិយាយពាក្យដដែលថានឹងនៅរកលុយសងកូនៗរងគ្រោះទាំងអស់មិនឱ្យបាត់សូម្បី១ដុល្លារឡើយ ។ ខ្ញុំសុខចិត្តលក់ឡានលក់របស់របរសងទាល់តែអស់ ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីបងប្អូនឡើយ សុំត្រឹមទុកពេលឱ្យខ្ញុំរកពីចំណុចសូន្យមកវិញ ដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូន អាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចហ្នឹងគឺ គ្មានទេ ។

មនុស្សណាដែលចង់ឱ្យគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណាចង់បានជីវិតបែបនេះទេ គ្មាននរណាចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះឈប់បន្តការជេរ ការវាយប្រហារការផុសចំពោះរូបខ្ញុំទៀតផងចុះ ។





ខ្ញុំក្ស័យធននឹងតុងទីនហ្នឹងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេ បើមិនជឿអាចមកឆែកកុង ABA និងឆែកមើលបានថា ខ្ញុំសល់អីខ្លះ ខ្លះមើលនៅពេល នេះបាត់បង់អីខ្លះ នៅពេលនេះខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ ហើយសួរថា លុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់កូនបន្លំABA edit ABA ហើយខ្ញុំនឹងមិនឱ្យពួកវារួចខ្លួនដែរ ខ្ញុំនឹងចាត់ការតាមច្បាប់ ទារពួកវាឱ្យបានឱ្យអស់ ដើម្បីបានលុយយកមកឱ្យកូនទុងទីនលឿនៗ ទៀតផង ហើយខ្ញុំសូមទោសកូនតុងទីនទាំងអស់ ដែលខ្ញុំមានការធ្វេសប្រហែសខ្លាំង ក្នុងការគ្រប់គ្រងខ្សែតុងទីនមួយរយៈ ក្រោយនេះ ។

មេតុងទីន កញ្ញា អឿន ម៉ូលីកា ត្រូវបានបញ្ជូនខ្លួនទៅដល់លាសាដំបូងរាជធានីភ្នំពេញហើយ ដោយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

Previous Post Next Post